តេស្ត de grossesse
ការបញ្ចាក់ថាមានផ្ទៃពោះ គឺគេស្វែងរក អ័រមូន hCG = human Chorionic Gonadotrophin ។
ការធ្វើជាក់ស្ដែង គឺគេស្វែងរក hCG ក្នុងទឹកនោម ដែលអាចរកទិញបានដោយសេរី ងាយស្រួលប្រើ ពិនិត្យដោយខ្លួនឯង មិនចាំបាច់មានវេជ្ជបញ្ជា ។ គេក៏អាចតេស រឺ ស្វែងរក hCG ក្នុងឈាមបានដែរ ដែលច្បាស់ជាង នឹង ល្អជាង តេសទឹកនោម ។

អ័រមូន hCG បញ្ចេញដោយកោសិកា trophoblaste របស់កូន ហើយបន្ទាប់មកបញ្ចេញដោយសុក ។
គេអាចតេស រឺ ស្វែងរក hCG នៅក្រោយពេលបង្កកំណើត ៧ ទៅ ៩ ថ្ងៃ រឺ ឯកសារខ្លះ អាចតេសឃើញនៅ ២ ថ្ងៃក្រោយស៊ុតកាច់សម្បុកក្នុងស្បូន ។
អ័រមូន hCG កើនឡើងរហ័សនៅត្រីមាសទីមួយ គឺរាល់ ៤៨ ម៉ោង វាកើនឡើង គុណនឹង ២ ។ នៅត្រីមានទី ២ វាធ្លាក់ចុះបន្ដិចម្ដងៗ ហើយនៅត្រីមាសចុងក្រោយ នៅសល់ ប្រហែល ៥.០០០ UI ហើយវាបាត់ នៅ ៥ ទៅ ៦ ថ្ងៃក្រោយ សម្រាលរួច ។
អ័រមូន hCG វាមានមុខងារ ជម្រុញអោយ Corps jaune បញ្ចេញអ័រមូន progesterone នឹង oestrogene ដើម្បី ចិញ្ចឹមកូន រហូតដល់ សុក អាចបញ្ចេញ ជំនួសបាន នៅត្រីមាសទី ២ ។
#តេសក្នុងទឹកនោម អាចខុស (faux négatifs) ដោយកត្តា ច្រើន ដូចជា :
-មានប្រូតេអីុនក្នុងទឹកនោម
-មានឈាមក្នុងទឹកនោម
-ប្រើថ្នាំមួយចំនួន ដូចជា benzodiazepine, neuroleptique, ...... ។
-ការប្រើថ្នាំ hCG
-តេសវិជ្ជមាននៅពេល កំហាប់ pH នឹង urate កើនឡើង ។
#តេសhCGក្នុងឈាម វាបង្ហាញ ភាពច្បាស់លាស់នៅ hCG ថា វិជ្ជមាន រឺ អវិជ្ជមាន ។
ករណី ពិនិត្យដោយអេកូ មិនឃើញមានកូនក្នុងស្បូន អាចជា:
#កូនធម្មតា អាយុតិចជាង ៥ សប្ដាហ៍ : អត្រា hCG កើនឡើងគុណនឹង ២ រាល់ ៤៨ ម៉ោង ។ ជាទូទៅ យើងអាច មើលឃើញកូនក្នុងស្បូន នៅពេល hCG មានបរិមាណ ប្រហែល ១.៥០០ UI/L
#រលូត បរិមាណ ធ្លាក់់ចុះ ក្នុងរយៈពេល ៤៨ ម៉ោង ហើយបាត់ក្នុងវង្វង់មួយសប្ដាហ៍ ។
#កូនក្រៅស្បូន បរិមាណ hCG នៅថេរ រឺ កើនឡើងនៅ ៤៨ ម៉ោង ។ ប្រសិនបើ បរិមាណ hCG ប្រហែល ១.៥០០UI/L ហើយមិនឃើញមានកូនក្នុងស្បូន វាជាសញ្ញាដែលអោយ យើងគិតដល់កូនក្រៅស្បូន ។
អត្ថបទដោយDr នួន ឆាង

No comments